សុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ក្រោមមូលបទ ៖ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”

ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី! កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀងរាល់បីឆ្នាំម្តងរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គរបស់យើង។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ របស់យើងថ្ងៃនេះ យើងបានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថា ឯកសារនេះ នឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ។ យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ ឥឡូវនេះ ទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្ដីសង្ឃឹមក៏ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្ដារសេដ្ឋកិច្ចរបស់យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ។ លើសពីនេះ ខណៈពេលដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុងស្តែងចេញឡើង ដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី “ភាពអាសន្ននៃអាកាសធាតុ” ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម។ ទោះជាយ៉ាងណា បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់ និងសមត្ថភាពឆ្លើយតបរបស់យើងម្តងហើយម្តងទៀត ក្នុងការចាត់វិធានការជាក់ស្តែ ងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់។ ការគំរាមកំហែង និងបញ្ហាប្រឈមដែលយើងជួបប្រទះ គឺមានផលរំខាន … Continue reading សុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ក្រោមមូលបទ ៖ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”